រំដេង

Aplinia Galanga Linn

ផ្នែកដែលប្រើប្រាស់

មើម ឬស ស្ទប ផ្កា។

ការប្រើប្រាស់ជាឱសថ

 មិនរំលាយអាហារ ហើមពោះ ចុកពោះ ចង្អោរ ក្អួត រាក ក្អក ធ្លាក់ឈាមពីសួត គ្រុន ប្រតិកម្មសើរស្បែក បាត់រដូវ ជួយលាងឈាមឲ្យស្អាត។

កម្រិតនិងរបៀបប្រើប្រាស់ៈ ‍ផ្កា កិនជាម្សៅ ផឹកពី១ ២ក្រាម សម្រាប់ព្យាបាលមេរោគមិនរំលាយអាហារ ហើមពោះ ចុកពោះ ក្អួត។ មើមស្ងោររលាយជាមួយស្ករ កម្រិត១៥ ៣០មល ឬមើមកិនម្សៅកម្រិតពី១ ២ក្រាមសម្រាប់ ព្យាបាល ក្អក គ្រុន និងរដូវមិនទៀង។

ជម្រក

គេដាំសម្រាប់ប្រើជាគ្រឿងទេស។

ពិពណ៌នា

ជាស្មៅរស់បានយូរឆ្នាំ។ មើមរាងមូលធំប្រហើរ គ្រអូបប្រហើរ គ្របដណ្ដប់ទៅដោយស្លាកស្នាម។ ស្លឹកដុំឆ្លាស់គ្នារាងមូលទ្រវែង ដូចផ្លែលំពែង ផ្ទៃខាងលើភ្លឺរលោង ។ កញ្ចុំផ្កានៅខាងចុង ជាចង្កោមខ្នាប់។ផ្កាពណ៌បៃតងលាយស។ ផ្លែរាងមូលត្រឡុំ ឬរាងដូចស៊ុត។ 


ឯកសារយោង

ដកស្រង់ពី៖ សៀវភៅរុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants) បោះពុម្ភឆ្នាំ២០០៦