ប្រទាលពស់ក្រោយ

sanseviera trifasciata

ផ្នែកដែលប្រើប្រាស់

ស្លឹក,មើម

ការប្រើប្រាស់ជាឱសថ

គេប្រើប្រាស់ ហាលស្ងួត ធ្វើជាឱសថព្យាបាលជំងឺដូចជា ផ្ដាស់សាយ ក្អក រលាកទងសួត បូសពិស ក្អែបខាំ ពស់ចឹក ឈឺសន្លាក់ ស្ពឹកដៃជើង ។ 

កម្រិតនិងរបៀបប្រើប្រាស់ លាងទឹកឱ្យស្អាត ហាលក្រៀម ហាន់ល្អិត ស្ងោរផឹកពី១៥-៣០ក្រាមក្នុងមួយថ្ងៃ ។

ជម្រក

ប្រទាលពស់ក្រោយ ជារុក្ខជាតិដុះដោយខ្លួនឯង និងដាំជាលំអ ។ 

ពិពណ៌នា

ប្រទាលពស់ក្រោយ ជារុក្ខជាតិរស់បានយូរឆ្នាំ ។ស្លឹករឹងស្រួចវែង ពណ៌ពាល សបៃតងចាស់ ។ ផ្កាដុះចេញពីបណ្ដូលដើម ពណ៌ស លាយបៃតង ។ ផ្លែរាងមូល ។ 


ឯកសារយោង

ដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plant)  បោះពុម្ភឆ្នាំ២០០៦