ផ្កាកាំរន្ទះ

Ixora chinensis 

ផ្នែកដែលប្រើប្រាស់

ស្លឹក,ឫស,ផ្កា

ការប្រើប្រាស់ជាឱសថ

គេប្រើប្រាស់ស្លឹក ឫស និងផ្កា នៃរុក្ខជាតិនេះ ធ្វើជាឱសថព្យាបាលជំងឺដូចជា ឈឺក្បាល និងជំងឺស្បន ។ ឫសដាំផឹកសម្រាប់ស្រ្តីឆ្លងទន្លេហើយ ។ ផ្កាស្រស់ឆុងទឹកក្ដៅពិសា អាចព្យាបាលរបេង និងធ្លាក់ឈាមថ្មីៗ ។ 

ជម្រក

ផ្កាកាំរន្ទះ ជារុក្ខជាតិដុះនៅវាលទំនាប ព្រៃស្បាត ព្រៃក្រាស់ ពាសពេញកម្ពុជា ។ 

ពិពណ៌នា

រុក្ខជាតិនេះជាប្រភេទឈើតូចមានកំពស់ពី ០,៥ - ២ម៉ែត្រ ។ ស្លឹករាងដូចស៊ុត មានគល់ស្លឹករាងបេះដូង ចុងស្លឹករាងទាល ។ ផ្កាមានត្របកត្រីកោណ និងមានរាងដូចផ្លែលំពែង មានពណ៌ទឹកក្រូច ទៅពណ៌ក្រហមទឹកក្រូច ស លឿង រ ស្ទើក្រហមស្វាយ ។ គេដាំផ្ការន្ទះដោយសារវាមានផ្កាល្អ ស្អាត ផ្លែវាអាចបរិភោគបាន ។ 


ឯកសារយោង

ដក់ស្រង់ពី៖ សៀវភៅរុក្ខជាតិឱសថកម្ពជា (Cambodia Medical Plant) បោះពុម្ភឆ្នាំ២០០៦