សម្លរស្ងោរជ្រក់ គឺជាសម្លរដែលងាយស្រួលចម្អិន ហើយមានអ្នកនិយមចូលចិត្តច្រើនផងដែរ។ ប៉ុន្តែពេលនេះ សូមលើកយកពិវិធីធ្វើ ស្ងោរជ្រក់តាមបែបថៃ មកបង្ហាញឲ្យប្រិយមិត្តបានស្គាល់វិញម្តង។
+ គ្រឿងផ្សំ
- សាច់មាន់ (កាប់ជាដុំៗ)
- គល់ស្លឹកគ្រៃ ៣ គល់ (កាត់ជាពីរៗ)
- រំដេង ១ដុំ (ដុតឲ្យល្មមហើយយកមកដំ)
- ស្លឹកក្រូចសើច ៤-៥ សន្លឹក
- ខ្ទឹមក្រហម ៣ ដុំ(ហាន់ស្តើងៗ)
- ក្រូចឆ្មា
- ជីនាងវង ១ ក្តាប់
- ជីវាន់ស៊ុយ (ហាន់តាមចំណូលចិត្ត)
- អំបិល (កន្លះស្លាបព្រាបាយ)
- ប៊ីចេង (១ស្លាបព្រាកាហ្វេ)
- ស្ករពាង (កន្លះស្លាបព្រាកាហ្វេ)
- ម្ទេស២-៣ផ្លែ (ហាន់បញ្ឆិតៗ)
+ វិធីធ្វើ
១. ជាដំបូងអ្នកត្រូវដាក់ឆ្នាំងដាំទឹកឲ្យពុះសិន ពេលដែលទឹកពុះហើយ ដាក់ខ្ទឹមក្រហម, គល់ស្លឹកគ្រៃ, ស្លឹកក្រូចសើច និងរំដេងគ្របទុកឲ្យពុះ។
២. បន្ទាប់ពីទឹកពុះហើយ ត្រូវដាក់សាច់មាន់ចូល ហើយរង់ចាំមួយរំពុះម្តងទៀត។ ពេលដែលទឹកពុះជាលើកទីពីរហើយ ដាក់អំបិល, ប៊ីចេង, ស្ករពាង និងម្ទេស។
បញ្ជាក់៖ ក្រូចឆ្មា, ជីនាងវង និងជីវ៉ាន់ស៊ុយទុកកដាក់ក្នុងចានដោយឡែក សម្រាប់បន្ថែមពេលដួសដាក់ចាន៕
0 Comments