ម្រេះព្រៅ

Holybasil

ផ្នែកដែលប្រើប្រាស់

រុក្ខជាតិទាំងមូល (ស្លឹក និងគ្រាប់)

ការប្រើប្រាស់ជាឱសថ

គេប្រើប្រាស់រុក្ខជាតិនេះទាំងមូល (ស្លឹក និងគ្រាប់) ធ្វើជាឱសថព្យាបាលជំងឺដូចជាៈ

-គ្រាប់ម្រេះព្រៅប្រើជាថ្នាំ ធ្វើឱ្យសម្រាលកូនស្រួល។

-ស្លឹកប្រើជាថ្នាំធ្វើឱ្យឈាមរត់ស្រួល ព្យាបាលរោគសើស្បែក ក្អករ៉ាំរ៉ៃ ជំងឺថ្លើម ហើយវាមានលក្ខណៈប្រឆាំងមេរោគ បញ្ចុះជាតិស្ករក្នុងឈាម បន្ថយសំពាធឈាម៕ 

ជម្រក

ម្រេះព្រៅ ជារុក្ខជាតិដុះនៅក្នុងតំបន់ក្ដៅក្នុងប្រទេសកម្ពុជា។

ពិពណ៌នា

ម្រេះព្រៅ ជារុក្ខជាតិមានកំពស់ ៣០-៦០ ស.ម។ ស្លឹករាងទោលសងខាង ធំកណ្ដាល ទ្រវែង ជួនស្រួចចុង មានរោមខ្លីៗ នៅផ្ទៃសងខាង។ ផ្កាតូចពណ៌ស្វាយជាចង្កោមកួរវែង។ ផ្លែមានគ្រាប់រឹង ដែលមានរាងស្ទើរមូល ឬរាងទាលសងខាងធំកណ្ដាល មានពណ៌ប្រផេះ។ គេដាំជាពិសេសសម្រាប់យកគ្រាប់មានជាតិអន្ធិល ពេលត្រាំទឹកហើយវាផ្ដល់នូវភេសជ្ជៈយ៉ាងស្រទន់។ ស្លឹកគេប្រើសម្រាប់ជាគ្រឿងកាត់ក្លិនម្ហូប ហើយតែងមានលក់នៅទីផ្សារ។


ឯកសារយោង

ដកស្រង់ពីៈ សៀវភៅរុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants) បោះពុម្ភឆ្នាំ២០០៦