ភាគច្រើនអាហារមួយប្រភេទនេះ គេតែងតែធ្វើនៅថ្ងៃសែនចិន ប៉ុន្តែថ្ងៃនេះ នឹងបង្ហាញពីវិធីធ្វើម្ហូបមួយមុខនេះគឺ ឆាមីសាច់មាន់។ ដូច្នេះសូមអនុវត្តទាំងអស់គ្នាដូចខាងក្រោម៖
+ គ្រឿងផ្សំ
- មី ២៥០ក្រាម (មីបន្ទះ) ស្រុះ ៣-៤នាទី
- សាច់មាន់ ២០០ក្រាមហាន់ចំណិត
- ម្ទេសប្លោក ១ចំហៀងផ្លែហាន់បញ្ឆិតស្តើង
- យិនឆាយ ១ដើមហាន់បញ្ឆិតស្តើង
- ខាត់ណាខៀវ ១ដុំតូចចិតចំណិត (ស្រុះ)
- ស្ពៃតឿ ២គុម្ព
- ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ
- ស្ករស ១ស្លាបព្រាបាយ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ប្រេងខ្យង ២ស្លាបព្រាបាយ
- ម្សៅស៊ុបមាន់ កន្លះស្លាបព្រាបាយ
- ប្រេងឆា ២ស្លាបព្រាបាយ
+ វិធីធ្វើ
១. ដំបូងយកសាច់មាន់មកលាយគ្រឿងផ្សំមួយមុខពាក់កណ្តាល (ម្សៅស៊ុបមាន់, ប្រេងខ្យង, ស្ករស, អំបិល, ទឹកស៊ីអ៊ីវ) លាយចូលគ្នាឲ្យសព្វ។
២. យកមីមកដាក់ស្រុះរួចហើយលាងទឹកត្រជាក់ បន្ទាប់មកយកគ្រឿងដែលនៅសល់ពីលាយជាមួយសាច់មាន់ដាក់លាយ ជាមួយមីឲ្យសព្វ។
៣. ដាក់ប្រេងឆាចូលក្នុងឆ្នាំងខ្ទះ ១ស្លាបព្រាពេលក្តៅដាក់ខ្ទឹមស ពាក់កណ្តាលចូលឆាឲ្យឈ្ងុយដាក់សាច់មាន់ចូលឆាឲ្យឆ្អិន ប្រហែលជា ៣-៤នាទី។
៤. យកខាត់ណាខៀវ, ស្ពៃតឿ, យិនឆាយ និងម្ទេសដាក់ចូលឆាឲ្យបន្លែស្រពាប់ស្មានមើលប្រហែលជា ២នាទីដួសទុកសិន។
៥. យកប្រេងឆានៅសល់ដាក់ឆាជាមួយខ្ទឹមសដូចមុនពេលខ្ទឹមឈ្ងុយ ហើយដាក់មីចូលឆាប្រហែលជា ៥នាទីយកសាច់មាន់ដែលឆាជាមួយបន្លែឆ្អិនរួចហើយដាក់ចូលឆា បញ្ចូលជាមួយគ្នាឲ្យសព្វជាការស្រេច៕
0 Comments