ត្នោតគឺជារុក្ខជាតិមួយ ប្រភេទ ដែលផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនមិនថា ដើម, ស្លឹក ឬឡើយសុទ្ធតែអាចបំពេញតម្រូវការមនុស្សបានទាំងអស់។ ចំណែកឯផ្លែរបស់វាគេមិនត្រឹមតែអាចយកមកញ៉ាំលេងធម្មតាប៉ុណ្ណោះទេ គេថែមទាំងអាចយកទៅធ្វើជាបង្អែមថែមទៀត។
+ គ្រឿងផ្សំ
- ត្នោត ៥ គ្រាប់ (សាច់ទន់) ចិត្តជាចំណិតៗ
- អង្ករដំណើប ១ ចានចង្កឹះពេញលាងឲ្យស្អាត
- ស្ករត្នោត ២០០ ក្រាម
- អំបិល ១ ស្លាបព្រាកាហ្វេ
+ វិធីធ្វើ
១. មុនដំបូងត្រូវដាក់ទឹក និងអង្ករដំណើបក្នុងឆ្នាំងដាំជាមួយគ្នាឲ្យពុះ បន្ទាប់មកដាក់អំបិល និងស្ករត្នោតចូល។
២. បន្ទាប់ពីនោះមកនៅពេលដែលពុះត្រូវដាក់ត្នោតចូលទុកមួយពុះប្រហែលជា ២ ទៅ ៣ នាទីជាការស្រេច។
+ វីធីធ្វើ ខ្ទិះដូងឲ្យឈ្ងុយឆ្ងាញ់ ខ្ទិះដូង ១ ចានគោមធំ, ស្ករស ២ ស្លាបព្រាបាយ, អំបិល ១ ស្លាបព្រាកាហ្វេ, ម្សៅមី ១ ស្លាបព្រាកាហ្វេ ដាក់ចូលទៅក្នុងឆ្នាំងរួចហើយកូរវាឲ្យរលាយ យកទៅដាក់លើភ្លើងកូរបន្តទៀតឲ្យពុះហើយរាងខាប់ ទុកដាក់ពេលដួសញាំ៕
0 Comments