+‎គ្រឿងផ្សំ‬:

– សណ្តែកសៀង ៣ខាំ

– ទឹក ១លីត្រ

– ខ្ញី ២-៣ចំណិត

– ស្លឹកតើយ ២-៣សន្លឹក

-ខ្ទិះដូង ១ចានចង្កឹះ

– ស្ករស រឹ ស្ករត្នោត៣ខាំ

– អំបិល ១ស្លាបព្រាកាហ្វេ

– ម្សៅពោត ២ស្លាបព្រាកាហ្វេ

– ក្រូចឆ្មា១ចំណិត

+‎វិធីធ្វើ‬:

– សណ្តែកសៀងត្រាំទឹកក្តៅ៣-៤ម៉ោង ប្ទាប់មកបកសំបកចេញលាង៤-៥ទឹកអោយស្អាត

– យកម៉ាស៊ីនមកដាក់សណ្តែកលាយជាមួយទឹកកិនអោយម៉ត់ ហើយយកស្បៃមកចោះទឹកសណ្តែកកុំអោយដោយកាក

– ដាក់ឆ្នាំងដាំទឹកសណ្តែក លាយជាមួយម្សៅពោត និង ក្រូចឆ្មាទុកអោយពុះតិចរយះពេល១០នាទី លើកឆ្នាំងទុករយះពេល២ម៉ោងអោយវាកក រីទុកក្នុងទូរទឹកកកកន្លះម៉ោង

– យកឆ្នាំដាក់ដាំទឹកលាយស្ករ អំបិលបន្តិច បន្ទះខ្ញី ស្លឹកតើយ

– ដាក់ដាំខ្ទិះដូងលាយជាមួយអំបិលចុងស្លាបព្រា ម្សៅពោត១ស្លាបព្រា កូរអោយសព្វ និងខាប់ល្អ ។


ចំណាំ: ខ្ទិះដូងដាក់ក៏បាន មិនដាក់ក៏បាន រីឯទឹកស្ករចង់ផ្អែម រឹ មិនផ្អែមទៅតាមចំណង់ចំណូលចិត្តក្រុមគ្រួសារនិមួយៗ ៕