រំដួល

Melodorum Friuticosum Lour

ផ្នែកដែលប្រើប្រាស់

ស្លឹក និងផ្កាស្ងួត។

ការប្រើប្រាស់ជាឱសថ

 ផ្កាស្ងួត គេចាត់ទុកជាថ្នាំប៉ូវកម្លាំងទូទៅ ជំនួយកម្លាំងបេះដូង ដួលសន្លប់ដោយមិនដឹងខ្លួនដោយប្រការណាមួយ។

ជម្រក

រុក្ខជាតិនេះច្រើនដុះខ្លួនឯង នៅតាមតំបន់ស្ងួត និងលើកំពូលភ្នំតូចៗ ជាពិសេសនៅខេត្តសៀមរាប។ រដូវចេញផ្កាគឺ រវាងខែមិនា និងមេសា។

ពិពណ៌នា

ជាព្សឹក្រតូចមានកម្ពស់ដល់៨ម៉េត្រ។ ស្លឹកទោលដុះឆ្លាស់ទងរាងដូចផ្លែលំពែងប្រវែង ២ ៣សម ទទឹង និង ៧ ១៥សម បណ្ដោយ។ ផ្កាចេញដាច់ពីគ្នា តាមត្រគាបស្លឹក ពណ៌លឿងភាវក្លិនក្រអូប។ ផ្លែជាចង្កោមរួមទងតែមួយ បរិភោគបាន ពេលទុំមានសាច់ និងទឹកច្រើនពណ៌ខ្មៅ។

ឯកសារយោង

ដកស្រង់ពី៖ សៀវភៅរុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants) បោះពុម្ភឆ្នាំ២០០៦