ខាត់ណា​ជា​បន្លែ​ពណ៌​បៃតង​ដែល​មាន​វីតាមីន​ជា​ច្រើន។ ​យើង​ធ្លាប់​ឃើញ​គេ​យក​ខាត់ណា​ទៅ​ធ្វើ​ជាមុខម្ហូប​ជា​ច្រើន​ដូចជា ឆា​ជា​មួយ​សាច់​គោ​ ឆាមី  ស្ងោ​ធ្វើ​ជា​អន្លក់​ ស្ងោ​ចាប់​ឆាយ​ .......។ថ្ងៃនេះ​យើង​និង​បង្ហាញ​មុខ​ម្ហូប​មួយ​មុខ​ទៀត​ហើយ​ ដែល​យក​ខាត់ណា​មក​ធ្វើ​ដែល​នោះ​គឺ ​ខាត់ណាទឹកភ្នែក៖


គ្រឿងផ្សំ៖

- សាច់គោ ( សាច់ផុយ ) ហាន់ជាបន្ទះស្ដើងៗ

- ខាត់ណា កាត់ជាកង់ៗ

- ខ្ទឹមក្រហម ខ្ទឹមស ម្ទេសស្រស់ ចិញ្ច្រាំអោយម៉ត់បន្តិច

- ក្រូចឆ្មា

- ស្ករស ម្សៅស៊ុប អំបិល ប៊ីចេង


វិធីធ្វើ៖

- ដាក់​ដាំ​ទឹក​អោយ​ពុះ រួច​ដាក់​ខ្លាញ់​បន្តិច​ ( ដើម្បី​អោយ​បន្លែ​នៅ​ខៀវ​ល្អ​ ) ហើយ​ដាក់​ខាត់​ណា​ចូល​ កុំ​អោយ​ឆ្អិន​ពេក​ រួច​ស្រង់​ចេញ​មក​ដាក់​ទឹក​ត្រជាក់​ បន្ទាប់​មក​យក​រៀប​ដាក់​ក្នុង​ចាន​ដែល​ត្រូវ​ទទួល​ទាន​ អោយ​បាន​ស្អាត​

- ដាក់​ខ្លាញ់​ចូល​ក្នុង​ខ្ទះ​ ទុក​អោយ​ក្ដៅ​ រួច​ដាក់​សាច់​គោ​ចូល​ ចៀន​ត្រលប់​ចុះ​ត្រលប់​ឡើង​ ( តែ​មួយ​ភ្លែត​ទេ​ ) ហើយ​ស្រង់​ចេញ​ មក​ហាន់​ជា​ដុំ់​ល្មម​ បន្ទាប់​មក​យក​មក​រៀប​ក្នុង​ចាន​ដែល​ជាមួ​យខាត់​ណា 


- ច្របាច់​ទឹក​ក្រូចឆ្មា​ក្នុង​ចាន​មួយ​ផ្សេង​ទៀត​ ហើយ​ដាក់​ខ្ទឹម​ក្រហម​ ខ្ទឹមស​ ម្ទេស​ដែល​យើង​ចិញ្ច្រាំ​ចូល​គ្នា​រួច​ហើយ​នោះ​ចូល​ ( ទុក​ប្រហែល​10​នាទី​ ) ​ដើម្បី​កុំអោ​យក្រពុល​ខ្ទឹម​ រួចហើយ​ដាក់​ ស្ករស​ ម្សៅ​ស៊ុប​ អំបិល​ ប៊ីចេង​ កូរ​អោយ​រលាយ​ចូល​គ្នា​អស់​ រួចភ្លក់​មើល​អោយ​ល្មម​ តាម​ការ​ចូល​ចិត្ត​ ទើប​យក​មក​ស្រោច​ពីលើសាច់​ និង​ ខាត់ណា​ ដែល​យើង​បានរៀប​ចំទុក​នោះ​ រួច​ជា​ការ​ស្រេច​ ។