គ្រាន់តែឮឈ្មោះប្រិយមិត្ត ច្បាស់ជាប្លែកអារម្មណ៏ និងលួចឆ្ងល់ក្នុងចិត្តជាមិនខាន ប៉ុន្តែថ្ងៃនេះ យើងខ្ញុំ នឹងធ្វើការបង្ហាញជូនពីវិធីធ្វើម្ហូបប្លែកមួយមុខនេះដើម្បីឲ្យប្រិយមិត្ត គ្រប់គ្នាអស់ចម្ងល់។
+ គ្រឿងផ្សំ
- សាច់គោ ៥០០ក្រាមហាន់ដុំៗ
- ខ្ទិះដូង ១ចាន
- កាពិ ១ស្លាបព្រាកាហ្វេ
- ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
- រំដេង ១ដុំហាន់ចំណិតៗ
- ស្លឹកក្រូចសើច ៤សន្លឹក
- ផ្កាចាន់ ២ដុំ
- សំបកឈើអែម ៣ចំណិត
- ម្ទេសក្រៀមចិញ្ច្រាំ ៤ស្លាបព្រាបាយ
- សណ្តែកដីលីង ៣ស្លាបព្រាបាយ (បុក)
- ប៊ីចេង ១ស្លាបព្រាកាហ្វេ
- អំបិល ១ចិប
- ស្ករត្នោត ១ស្លាបព្រាកាហ្វេ
- ប្រេងឆា ៣-៥ស្លាបព្រាបាយ
+ វិធីធ្វើ
១. មុនដំបូងដាក់ប្រេងឆាចូលក្នុងឆ្នាំងទុកឲ្យក្តៅ បន្ទាប់មកដាក់រំដេង ស្លឹកក្រូចសើច ផ្កាចាន់ និងសំបកឈើអែមចូលរួចហើយឆាវាមួយសន្ទុះ។
២. យកខ្ទឹមស និងម្ទេសចិញ្ច្រាំដាក់ចូលឆាបន្តទៀតឲ្យមានខ្លិនឈ្ងុយ ចាំដាក់ស្ករត្នោត កាពិ និងខ្ទិះដូង (ដាក់មុនបន្តិច)កូរវាបញ្ចូលគ្នា។
៣. បន្ទាប់ពីកូរវារួចហើយទើបដាក់អំបិល ប៊ីចេង សណ្តែកដី (ដាក់មុនបន្តិច)ចូលកូរវាមួយភ្លេតដាក់សាច់គោចូលកូរឲ្យ ចូលរស់ជាតិដាក់ខ្ទិះដូងថែមបន្តិចទៀតរំងាស់ទុកមួយសន្ទុះ។
៤. យកខ្ទិះដូងដែលនៅសល់ដាក់ចូលទុកមួយពុះ យកសណ្តែកដីដែលនៅសល់ដែរដាក់ចូលជាចុងក្រោយជាការស្រេច៕
0 Comments