រាល់លើកប្រិយមិត្តប្រហែល ជាធ្លាប់ឆាប់តែសាច់ជ្រូកស្រស់ជាមួយនឹងបន្លែផ្សេងៗ ប៉ុន្តែអ្នកក៏អាចយកសាច់ជ្រូកដែលបំពងហើយមកឆាជាមួយនឹងបន្លែបាន ដូចគ្នា។ ដូច្នេះចង់ដឹងថាម្ហូបមួយមុខនេះឆ្ងាញ់ ឬយ៉ាងណាសូមអនុវត្តទាំងអស់គ្នា៖
+ គ្រឿងផ្សំ
- សាច់ជ្រូក ៤០០ក្រាម
- ម្សៅស្រូវសាលី ១៤០ក្រាម
- ស្រាបៀ កន្លះកូនកែវតូច
- ការ៉ុត ១ដុំតូចចិតដុំតូចល្មម
- ម្ទេសប្លោកក្រហមខៀវ ២ផ្លែតូចចិតដុំតូច
- ម្នាស់ ១ដុំចិតចំណិត
- ខ្ទឹមបារាំង ១ចំហៀងផ្លែចិតដុំៗ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ទឹកប៉េងប៉ោះ ២ស្លាបព្រាបាយ
- ស្ករស កន្លះស្លាបព្រាបាយ
- ទឹកខ្មេះ កន្លះស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
- ម្សៅមី ១ស្លាបព្រាកាហ្វេ
- ប្រេងឆា
+ វិធីធ្វើ
១. មុនដំបូងយកម្សៅមកលាយជាមួយស្រានិងអំបិលបន្តិច។
២. បន្ទាប់ពីលាយសព្វហើយ យកសាច់ជ្រូកប្រឡាក់វាឲ្យជាប់ជាមួយម្សៅ រួចយកដាក់បំពងឲ្យឆ្អិន។
៣. យកឆ្នាំងដាក់ទឹកប៉េងប៉ោះ, ទឹកខ្មេះ, ទឹកស៊ីអ៊ីវ, ស្ករស និងម្សៅមីចូលដាក់ភ្លើងឲ្យក្តៅរួចកូរចូលគ្នាឲ្យរលាយសព្វទុក មួយឡែកសិន។
៤. យកការ៉ុតដាក់ចូលក្នុងខ្ទះរួចឆាប្រហែល ២នាទីចាំដាក់ម្ទេសប្លោក និងខ្ទឹមបារាំង ឆាចូលគ្នាទាំងអស់ប្រហែល ៥នាទី ។
៥. ដាក់អំបិលចូលបន្តិច រួចដាក់ម្នាស់ សាច់ជ្រូកបំពងនិងគ្រឿងផ្សំដែលលាយទុកក្នុងឆ្នាំងរួចឆាចូលគ្នា ប្រហែល ៥នាទីទៀតជាការស្រេច៕
0 Comments