ផ្កាអាចម៏កណ្ដុរ
IPOMOEA QUAMOCLIT
ផ្នែកដែលប្រើប្រាស់
រុក្ខជាតិទាំងមូល
ការប្រើប្រាស់ជាឱសថ
គេប្រើប្រាស់រុក្ខជាតិនេះ ធ្វើជាឱសថព្យាបាលជំងឺដូចជា ព្យាបាលបូស បុកបិតកន្លែងឫសដូងបាតចេញឈាម រមាស់ នោមទាស់ ។ ដើមព្យាបាលពស់ចឹង (នៅឥណ្ឌា) ។ កម្រិតប្រើប្រាស់៖ ៨-១២ក្រាម ក្នុងមួយថ្ងៃ ។
ជម្រក
ផ្កាអាចម៏កណ្ដុរ ជារុក្ខជាតិដាំដុះតាមរបងសម្រាប់លំអគេហដ្ឋាន ។
ពិពណ៌នា
ផ្កាអាចម៏កណ្ដុរ ជាប្រភេទវល្លិ៍រស់បានមួយឆ្នាំ ដើមរលីងអត់រោម ។ ស្លឹក ដូចស្រកីត្រី ដុះទល់ទងពីរជួរអមធាងស្លឹក ។ ផ្កាដុះចេញពីប្រគាបស្លឹក ពណ៌ក្រហម ។ ផ្លែរាងពងមាន់ គ្រាប់ពណ៌ខ្មៅ រាងដូចអាចម៏កណ្ដុរ ។
ឯកសារយោង
ដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plant)
បោះពុម្ភឆ្នាំ២០០៦
0 Comments