ពីមុន​ប្រិយមិត្ត​ធ្លាប់តែបាន ​លឺ និង​យក​ខ្ទឹម​បារាំង​ធ្វើជាបន្លែបន្ថែម​នៅក្នុងមុខ​ម្ហូបផ្សេងៗ ប៉ុន្តែ​ប្រិយមិត្ត​បហែល​ជាមិន​ទាន់ធ្លាប់យកខ្ទឹម​បារាំង​ធ្វើជានំទេ តើ​មែន​អត់? ដូច្នេះ​ថ្ងៃនេះ​អនុវត្ត ទាំងអស់គ្នា ប្រិយមិត្ត​នឹង​ចេះ​ពី​របៀប​ធ្វើ នំខ្ទឹម​បារាំង​ មួយមុខ​ទៀតហើយ។

+ គ្រឿងផ្សំ

- ​ខ្ទឹមបារាំង ២មើម

- ម្សៅអង្ករ ២០០ក្រាម

- ទឹក ២៨០មីលីលីត្រ

- ម្សៅជំនួសមេនំប៉័ង កន្លះស្លាបព្រាបាយ(baking powder)

- អំបិល បន្តិច

- ម្រេច បន្តិច

- កំទេចនំប៉័ង ១ចាន​

- ប្រេងឆា ១ចាន​ដាក់​បំពង

 

+ វិធីធ្វើ

១. មុន​ដំ​បូង​យក​ខ្ទឹម​បារាំង​មក​ចិត​ជា​ទទឹង​ៗ​​រួច​​បក​​វា​ចេញ​ពី​ស្រទាប់ឲ្យ​ចេញ​ជា​រាង​រង្វង់។

២. បន្ទាប់​មក​យក​វា​ទៅ​ដាក់​ត្រាំ​ក្នុង​ទឹក​ទុក​ប្រហែល​ជា​ ៣០​នាទី​។

៣. យក​ចាន​មក​ដាក់​ម្សៅ​រួច​ចាក់​ទឹក,​ ម្រេច, ម្សៅជំនួសមេនំប៉័ង និងអំបិល​កូរ​វា​ចូល​គ្នា​ឲ្យបាន​សព្វ​ល្អ។

៤. ពេល​ម្សៅ​លាយ​បាន​សព្វ​ហើយ ​យក​ខ្ទឹម​បារាំង​មក​ដាក់​ចូល​ឲ្យ​ជាប់​ជា​មួយ​ម្សៅ​​។

៥.​ បន្ទាប់​មក​​យក​ទៅ​ប្រឡាក់​ជា​មួយ​កំទេស​នំ​ប៉័ង​ម្តង​ទៀត​ទើប​យក​ទៅ​ដាក់​បំពង​ឲ្យ​ឆ្អិន​ឡើង​ក្រហម​ប្រហែល ២​នាទីជា​ការ​ស្រេច៕