សូមធ្វើការបង្ហាញពីវិធីធ្វើបួសមួយមុខទៀតហើយមកចែកជូនដល់ប្រិយមិត្ត គ្រប់គ្នាឲ្យបានដឹងនោះគឺ តៅហ៊ូចៀនស្រោចទឹកស៊ីអ៊ីវល្ង។ ដូច្នេះកុំឲ្យខាតពេលយូរ សូមមើលការណែនាំខាងក្រោម៖
គ្រឿងផ្សំ៖
- តៅហ៊ូ ៤ដុំ
- ប្រេងបន្លែ ៣០មីលីលីត្រ
- ទឹកស៊ីអ៊ីវ សណ្ដែក ៤៥មីលីលីត្រ
- ម្សៅម្ទេសម៉ត់ តាមកាចូលចិត្ត
- ដើមខ្ទឹម ១ដើមហាន់តូចៗ
- ខ្ទឹមស ១ដុំហាន់តូចៗ
- ប្រេងល្ង ៥ មៅលីលីត្រ
- ល្ងលីង
- អំបិលបន្តិច
វីធីធ្វើ៖
ជំហានទី១
តៅហ៊ូលាងឲ្យស្អាត, កាត់ស្ដើងៗដាក់ឲ្យស្ងួត រួចរោយអំបិលពីលើតៅហ៊ូទុកប្រហែល ៥នាទី។
ជំហានទី ២
យកតៅហ៊ូផ្ដិតនឹងក្រដាក់ឲ្យស្ងួតល្អ បើកភ្លើងចាក់ប្រេងចូលខ្ទះទុកឲ្យក្ដៅ រងចាំដាក់តៅហ៊ូចូលចៀនឲ្យឆ្អិនទាំងសងខាង។
ជំហានទី ៣
ខណៈពេលចៀនតៅហ៊ូអ្នកបន្តលាយទឹកជ្រលក់៖ ទឹកស៊ីអ៊ីវ, ម្សៅម្ទេស, ខ្ទឹមស, ដើមខ្ទឹម, ប្រេងល្ង និងល្ងលីងទៅក្នុងចានមួយហើយកូរឱ្យសព្វចូលគ្នា។
ជំហានទី ៤
ជាចុងក្រោយយកតៅហ៊ូចៀនរួចរៀបដាក់ចាន ហើយស្រោចទឹកជ្រលក់ដែលអ្នកបានធ្វើ៕
0 Comments