ត្បាល់កិន
ABUTILON INDICUM MALVACEAV
ផ្នែកដែលប្រើប្រាស់
ស្លឹក,ឫស,សំបក,គ្រាប់,ផ្លែ
ការប្រើប្រាស់ជាឱសថ
ដើមត្បាល់កិនព្យាលបាល របួសនិងសន្លាក់ឆ្អឹង។ គេយកអង្ករដំណើបបុកលាយស្លឹកត្បាល់កិនដែលមានជាតិស្អិតអន្ធិលសម្រាប់ធ្វើជាថ្នាំបិតបំពោក។ គ្រាប់វាមានលក្ខណៈបន្ទន់លាមកនិងជំនួយកម្លាំងភេទ តាមពួកជនជាតិចិននៅកម្ពុជា។ ស្លឹកប្រើជាថ្នាំ បំបាត់រោលក្រហាយក្នុងបំពង់ក ធ្វើឱ្យនោមច្រើន ជាថ្នាំកែរោគសួត និងស្ងប់អារម្មណ៍។ គ្រាប់កាត់ស្លេសបំបាត់ភាពរោលក្រហាយខាងក្នុង ដាំផឹកព្យាបាលឬសដូងបាត។ ស្លឹក ឬសឆុងផឹក ព្យាបាលគ្រុនក្ដៅ រោគសួត ប្រមេះទឹកបាយ រលាកបង្ហូរនោម រលាកផ្លោកនោម រលាកផ្លោកនោមរ៉ាំរ៉ៃ។ ស្លឹកដាំរម្ងាស់ បៀម លាងមាត់បំបាត់ឈឺធ្មេញ និងផឹក ព្យាបាលរលាកផ្លោកនោម។ ផ្កានិងស្លឹក ប្រើលាបផ្ទាល់លើបូស និង ដំប៉ៅ។ តាមការស្រាវជ្រាវថ្មីៗនេះ ដើមត្បាល់កិនមានប្រសិទ្ធភាពបំបាត់ការឈឺចុកចាប់យ៉ាងសំខាន់។
ជម្រក
ដើមត្បាល់កិន ជារុក្ខជាតិដុះតាមដីទំនេរនៅកម្ពុជា។
ពិពណ៌នា
ដើមត្បាល់កិន ជាចុល្លព្រឹកមានកំពស់ ០.៨ -១.៥ ម៉ែត្រ។ ស្លឹកធ្មេញរណា ខាងចុងរាងខ្ចីស្រួច ខាងគល់រាងបេះដូង។ កញ្ចុំផ្កាពណ៌លឿង។
ឯកសារយោង
អត្ថបទដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants)
បោះពុម្ភឆ្នាំ២០០៦
1 Comments
BetVictor Review & Bonus Code for December 2021
ReplyDeleteAll bonuses have an average return of €200 (over 1.5 times that of normal European roulette and If you are luckyclub.live looking for a casino that will match your first deposit