តើ​បងៗស្ត្រីមេផ្ទះ​ចង់​ចេះ​ ធ្វើ​ការ៉េម​ទឹក​ដោះគោ​ល្ពៅដ៏​ឆ្ងាញ់​សម្រាប់​កូនៗ និង​ គ្រួសារជា​ទី​ស្រឡាញ់​របស់​អ្នក​ទេ? ថ្ងៃនេះ​មក​សាកល្បង​ទាំង​អស់​គ្នា អ្នក​នឹង​ទទួលបាន​ការ៉េម​ដ៏មាន​រស់​ជាតិ​ឆ្ងាញ់​ក្នុង​រយៈពេល ២០នាទី។

+គ្រឿងផ្សំ៖

- ល្ពៅ ២០០ក្រាម

- ទឹកដោះគោជូរ​មានជាតិស្ករ ២០០ក្រាម 

- ទឹកដោះគោខាប់ ៣០ ទៅ ៤០ មីលីលីត្រ

+វិធីធ្វើ៖

ជំហានទី ១៖

- ល្ពៅកាត់​ជាដំតូចៗ ស្ងោឆ្អិន ទុកឲ្យត្រជាក់

ជំហានទី ២៖

- ល្ពៅត្រជាក់ហើយ​យកដាក់ក្នុង​ទូទឹកកក​រហូត​ដល់កក

ជំហានទី ៣៖

- យកល្ពៅកក និង​ទឹកយ៉ាអួរទៅ​កិនឲ្យ​ម៉ត់

- នៅពេលដែលល្ពៅម៉ត់បន្ថែម​ទឹកដោះគោខាប់ យើង​កិនប្រហែល ២-៣ នាទីទៀត។

ជំហានទី ៤៖

- ដាក់ក្រែមចូល​ទៅក្នុងប្រអប់​បិទជិតរួច​ដាក់ចូលក្នុង​ទូទឹកកក ២ ម៉ោងញាុំបាន​ហើយ៕