ស្លែងដងដឹង

Gloriosa superba Linn

ផ្នែកដែលប្រើប្រាស់

មើម និងផ្កា។

ការប្រើប្រាស់ជាឱសថ

ហឺត​​ ក្អក រាំងរដូវ,ជាផ្កាបំបាត់ហើមរលាក រលាកសន្លាក់ឆ្អឹង។

ផ្កាស្ងួតផ្សំជាមួយថ្នាំផ្សេងទៀត ព្យាបាលហឺត និងក្អក, រាំងរដូវ។ មើមស្ងួត ផ្សំលាយជាមួយថ្នាំ ទៀត សម្រាប់ព្យាបាលការហើមរលាក។ ម្សៅមើមស្លែងដងដឹង ១ភាគ អំបិល ២ភាគ ផឹកម្ដងពីក្រាម សម្រាប់ព្យាបាលហឺត និងរលាកសន្លាក់។

សូមប្រយ័ត្ន ផ្កា និងមើម អាចបណ្ដាលឱ្យរលូតកូន។ គេមិនដែលប្រើដោយមិនលីង ឬឆ្អើរនោះទេ ពីព្រោះវាពុល ប្រសិនបើម្សៅ ដែលបានលីងរួច ហើយយកទៅប្រើច្រើន អាចបណ្ដាលឱ្យក្អួត៕

ជម្រក

គេដាំសម្រាប់ធ្វើថ្នាំ។

ពិពណ៌នា

ស្លែងដងដឹង ជាប្រភេទស្មៅដុះឈរ រលោងមានមែកវារ តោងឡើង ដើមរាងមូលដូចជាបំពង់ ពណ៌ស រឹងសាច់ច្រើន។

ជាស្មៅរស់បាន ១ឆ្នាំ។ ស្លឹកគ្មានទង ដុះទល់គ្នា ខ្លះទល់ម្ដងបី ខ្លះដាច់ពីគ្នា រាងដូចផ្លែលំពែងស្រួចចុង ផ្លែខាងចុងស្លឹក មានដៃតោងរាងអង្គួញ ខាងគល់រៀងបេះដូង។ ផ្កាធំៗ ចេញពីប្រគាបស្លឹក ជាផ្កាទោលើ។ ផ្លែប្រភេទផ្លែស្ងួត តូចៗរាងទ្រវែង។


ឯកសារយោង

អត្ថបទដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants)បោះពុម្ភឆ្នាំ២០០៦