យ៉ិនស៊ិនស្រុក

Talinum Triangulare (Jacq) Willd

ផ្នែកដែលប្រើប្រាស់

រុក្ខជាតិទាំងមូល

ការប្រើប្រាស់ជាឱសថ

គេប្រើប្រាស់រុក្ខជាតិនេះទាំងមូលធ្វើជាឱសថព្យាបាលជំងឺដូចជាៈ

-ឬស ព្យាបាលសួតក្ដៅ ក្អក ស្បូនចេញឈាម ឈឺចាប់ពេលមករដូវ និងរដូវមិនទៀង។

-ស្លឹកនិងដើម ព្យាបាលនោមទាស់ បុកបិតបូស (ស្លឹកស្រស់) បិតពិស។ គេអាចយកស្លឹកស្លរជាមួយសាច់ជ្រូក ឬកំពឹងព្យាបាលទល់លាមក។

-កំរិតនិងរបៀបប្រើៈ មើមពី ១៥-៣០ក្រាម (ហាលស្ងួត) ប្រើក្នុងមួយថ្ងៃ 

ជម្រក

យ៉ិនស៊ិនស្រុក មានដើមកំណើតនៅកោះអង់ទី ហើយត្រូវបានយកមកដាំក្នុងប្រទេសកម្ពុជា។ 

ពិពណ៌នា

យ៉ិនស៊ិនស្រុក ជារុក្ខជាតិស្មៅ ដែលមានលក្ខណៈ ដើម និងស្លឹកស្រួយ ហើយដើមមូលគ្មានរោម។ ស្លឹកដុះទល់ទងឆ្លាស់គ្នា មានរាងពងក្រពើ ទ្រវែង រលោងក្រាស់មានជាតិរំអិល។ ផ្កាពណ៌ផ្កាឈូក ឆែកជា ៥ ទងផ្កា ៣ ជ្រុង ដុះនៅចុងមែក រាងមូលមានគ្រាប់ច្រើន។ 


ឯកសារយោង

ដកស្រង់ពីៈ សៀវភៅរុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants) បោះពុម្ភឆ្នាំ២០០៦