តើមានមិត្តៗណាខ្លះដែល ចូលចិញញ៉ាំម្ហូបចៀនជួន ? ចៀនជួនគឺជាអាហារមួយប្រភេទដែលគេផ្សំឡើងពី ត្រី, ខ្ញី, សៀងផ្អែម ព្រមទាំងគ្រឿងទេសផ្សេងៗទៀត។ ក៏ប៉ុន្តែចំពោះត្រីវិញ ប្រិយមិត្តអាចជ្រើសរើសត្រីប្រភេទណាក៏បាន ព្រោះម្ហូបមួយមុខនេះមិនប្រកាន់ត្រីអ្វីឡើយ។
+ គ្រឿងផ្សំ
- ត្រីដែលអ្នកចូលចិត្ត ៥០០ក្រាម ឬត្រីដែលអ្នកចូលចិត្ត
- ខ្ញី ២០០ក្រាមចិតជាបន្ទះហាន់់វែងៗ ៣ថ្នាំងដៃ
- សៀងផ្អែម ៥ស្លាបព្រាបាយ
- ខ្ទឹមស ៤កំពឹសចិញ្ច្រាំ
- ស្លឹកខ្ទឹម ២ដើមហាន់តូចល្មម
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- ស្ករស ២ស្លាបព្រាបាយកន្លះ
+ វិធីធ្វើ
១. ដំបូងអ្នកត្រូវយកត្រីមកដាក់ចៀន ឬបំពងឲ្យឆ្អិន រួចទុកវាមួយឡែកសិន។
២. ដាក់ប្រេងឆាចូលក្នុងខ្ទះឲ្យក្តៅ បន្ទាប់មកដាក់ខ្ទឹមសចូលបំពងឲ្យមានខ្លិនឈ្ងុយទើបដាក់ សៀង, ស្ករស, ប៊ីចេង និងទឹកចូលបន្តិច ទុកឲ្យពុះបន្ថែមខ្ញី (ប្រសិនបើអ្នកមិនចូលចិត្តហិរទេត្រូវបំពងជាមុនសិន) រួចហើយឆាវាបញ្ចូលគ្នា។
៣.បន្ទាប់ពីឆាវាបញ្ចូលគ្នាហើយ ត្រូវយកត្រីដែលអ្នកបានចៀន ឬបំពងមកដាក់ពីលើ រួចចូកត្រឡប់ម្ខាងទៀតដើម្បីឲ្យវាចូលជាតិសព្វឆ្ងាញ់ ល្អ៕
0 Comments