ម្អមដី

Asian Limna

ផ្នែកដែលប្រើប្រាស់

មែក,ស្លឹក

ការប្រើប្រាស់ជាឱសថ

គេប្រើប្រាស់មែក និងស្លឹក នៃរុក្ខជាតិនេះ ព្យាបាលជំងឺដូចជាៈ

-តាមក្បួនបុរាណខ្មែរ ដើម និងស្លឹក គេផ្សំជាថ្នាំចុកកន្រ្តាក់សាច់ដុំ។ ប្រើផ្នែកខាងក្រៅដើម និងស្លឹកលាយជាមួយផេះឈើ និងអំបិលបង្កើតបានជាថ្នាំកែសម្ភស្សស្បែកមុខ។ វាមានលក្ខណៈសំអាតរំងាប់ មេរោគ និងដើរខ្យល់ផងដែរ។

ជម្រក

ម្អមដីជារុក្ខជាតិ ដុះនៅលើដីខ្សាច់ សើម និងស្ងួត នៅក្នុងប្រទេសកម្ពុជា។ 

ពិពណ៌នា

ម្អមដី ជារុក្ខជាតិមានក្លិនប្រហើរ រស់បាន១ឆ្នាំ ដុះកន្លែងដីខ្សាច់ វាលស្រែ និងមាត់ទន្លេ។ ឬសវារាងឆ្មារស្រួចចាក់ចូលទៅក្នុងដី។ ផ្កាវាតូចៗពណ៌ស្វាយ។​ ដើមខ្ចីៗ ប្រើជាគ្រឿងម្ហូបខ្មែរ ជាពិសេសសម្លរ។

ឯកសារយោង

ដកស្រង់ពីៈ សៀវភៅរុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants) បោះពុម្ភឆ្នាំ២០០៦