សាច់គោ ជាសាច់​ដែលផ្អែមឆ្ងាញ់ និងអាច​យកទៅ​ធ្វើជា​អាហារបាន​ច្រើនប្រភេទ​ដូចជា ស្ល ឆា អាំង ខ...។ តែ​ថ្ងៃនេះ​យើង​នឹងបង្ហាញជូននូវ​មុខម្ហូប​មួយមុខ ដែលអ្នក​អាចយក​ធ្វើជា​គ្រឿងក្លែមក៏បានគឺ ងៀត សាច់គោទឹកឃ្មុំ។ ដូច្នះចង់ដឹងថា ​ម្ហូបមួយមុខនេះមានគ្រឿងផ្សំយ៉ាងណាខ្លះ សូមើលការបង្ហាញខោងក្រោមនេះ

 

គ្រឿងផ្សំ៖

- សាច់គោ ១គីឡូក្រោម (វះជាចង្វារមូលក៏បានជាបន្ទះក៏បានតាមការចូលចិត្ត ) សូមចំណាំសាច់គោលាងទឹករួចទេីប យកទៅវះ

- ទឹកត្រី ១ ស្លាបព្រាបាយ

- អំបិល ១ ស្លាបព្រាបាយ

- ប្រេងល្ង ២ ស្លាបព្រាបាយ

- ទឹកឃ្មុំ ៣ស្លាបព្រាបាយ

- បីចេង ២ ស្លាបព្រាកាហ្វេ

- ម្រេចម៉ត់ ១ ស្លាបព្រាកាហ្វេ

- ស្ករត្នោត ឬ ស្ករសរ ១ ស្លាបព្រាកាហ្វេ

- ល្ងរ សរ ២ ឬ ៣ ស្លាបព្រាបាយ

 

វិធីធ្វើ៖

- យកសាច់ដែលវះជាបន្ទះៗ នឹងគ្រឿងផ្សំទាំងអស់ យកទៅ​ច្របលល់ចូលគ្នា​អោយសព្វ ទុករយៈពេលមួយម៉ោង សឹមយកទៅ​ហាល​ថ្ងៃ ២ឬ ៤ ថ្ងៃ ជាការ​ស្រេច។ 

- យើងយកទៅអាច​អាំង ឬចៀន សម្រាប់បរិភោគ​ជាមួយ ទឹក​ម្រេច ឬ​ជ្រក់ល្ហុង​ក៏បាន​តាម​ចំណូល​ចិត្ត៕