គ្រាន់តែឮឈ្មោះថា ចេកចៀន នណាៗក៏ស្គាល់ ហើយក៏ធ្លាក់បានបរិភោគរួចមកហើយដែរ ប៉ុន្តែតើប្រិយមិត្តធ្លាប់សាកល្បងធ្វើដោយខ្លួនឯងហើយ ឬនៅ? បើពុំទាន់បានសាកល្បងទេ សូមអនុវត្តជាមួយយើងខ្ញុំ ប្រិយមិត្តនឹងចេះពីរៀប ចៀនចេកឲ្យមានក្លិនឈ្ងុយ ហើយស្រួយឆ្ងាញ់។
ខាងក្រោមនេះគឺជាគ្រឿងផ្សំ ព្រមទាំងវិធីធ្វើ៖
+ គ្រឿងផ្សំ
- ម្សៅអង្ករ ៥០០ ក្រាម
- ចេក ៣ ស្និត ចេក ១ ពុះជា៣
- ម្សៅស្រួយ ២ កញ្ចប់
- ល្ងរខ្មៅ ២ ស្លាបព្រាបាយ លីងឲ្យឈ្ងុយ
- ស្ករត្នោត ១ដុំប៉ុនមេដៃ
- ប៊ីចេង ១ចុងស្លាបព្រាកាហ្វេ
- អំបិល ១ចុងស្លាបព្រាកាហ្វេ
- ប្រេងឆា ៥០០ ក្រាម
+ វិធីធ្វើ
១. មុនដំបូងអ្នកត្រូវយកម្សៅអង្ករយកមកលាយជាមួយទឹកស្មានមើលកុំ ឲ្យរាវពេកបន្ទាប់មកកូរបន្តិចសិនទើបដាក់ ម្សៅស្រួយ, ល្ងរខ្មៅ, ស្ករត្នោត, ប៊ីចេង និងអំបិលរួចហើយក៍កូរបន្តទៀតរហូតទាល់តែរលាយចូលគ្នាបានសប់ ល្អ។
២. យកចេកដែលបានពុះរួចហើយដាក់ចូលក្នុងម្សៅដែល បានលាយ រួចប្រឡាក់ចេកឲ្យជាប់ជាមួយម្សៅមុនពេលដាក់បង់ចូលក្នុងខ្ទះហើយ ស្មានចេកមើល (ដាក់បង់ម្តង) ដែលអ្នកអាចស្រង់ចេញទាន់នៅពេលដែលចេក ឆ្អិនដែលអ្នកត្រូវដាក់បង់ម្តងទៀត។
៣. ដាក់ប្រេងឆាចូលទៅក្នុងខ្ទះដាក់កំដៅក្តៅល្មម បន្ទាប់មកក៍យកចេកដែលដាក់ចូលទៅក្នុងម្សៅយកមកបង់ចូលក្នុងខ្ទះទុក ឲ្យវាក្រហមទើបស្រង់ចេញ ឬក៍មិនសូវក្រហមពេកទៅតាមចំណង់ចំណូលចិតរបស់អ្នកញាំ៕
0 Comments