គ្រាន់តែអានចំណងជើង អ្នកទាំងអស់គ្នាពិតធ្លាប់ស្គាល់ និងធ្លាប់ញុំារួចមកហើយនូវនំកំពឹសដ៏ឈ្ងុយឆ្ងាញ់នេះ។ ហើយថ្ងៃនេះផងដែរ យើងខ្ញុំក៏សូមបង្ហាញជូនពីវិធីធ្វើនំកំពឹសនេះ ឲ្យមានរសជាតិឆ្ងាញ់ ហើយស្រួយគួរឲ្យចង់ញុំាផងដែរ។ តោះ! សូមអនុវត្តជាមួយវិធីខាងក្រោមទាំងអស់គ្នា៖
+ គ្រឿងផ្សំ៖
- កំពឹស ២០០ក្រាម
- ម្សៅអង្ករ ៧០ក្រាម
- ទឹក ១២០មីលីលីត្រ
- អំបិល ម្រេច លាយចូលគ្នា
- ក្រូចឆ្មា ៥ចំណិត ឬទៅតាមការចូលចិត្ត
- ប្រេងឆា កន្លះគីឡូ
+ វិធីធ្វើ៖
១. មុនដំបូងយកម្សៅដាក់ទឹកចូលរួចកូរវាចូលគ្នាឲ្យរលាយសព្វល្អ។
២. យកប្រេងឆាដាក់ចូលក្នុងខ្ទះទុកឲ្យក្តៅដាក់ពុម្ពចាក់នំចូល។
៣. បន្ទាប់មកយកម្សៅចាក់ចូលក្នុងពុម្ព ១វែករួចដាក់កំពឹស និងដាក់ម្សៅពីលើកំពឹសបន្តិចៗទៀត។
៤. ទុកវាឲ្យឆ្អិនម្ខាងរួចប្រែម្ខាងទៀតឲ្យឆ្អិនដូចគ្នាស្រង់ទុកឲ្យសោះខ្លាញ់ជាការស្រេច៕
0 Comments