វល្លិ៍សាវម៉ាវព្រៃ

Passiflora Foetida Linn

ផ្នែកដែលប្រើប្រាស់

រុក្ខជាតិទាំងមូល ស្លឹក និងផ្លែ។

ការប្រើប្រាស់ជាឱសថ

តាមក្បូនឳសថបុរាណខ្មែរ ស្លឹកបុកម៉ត់ព្យាបាលរមាស់ស្កៀប។ ទឹកដែលពូតចេញពីស្លឹក និងវល្លិ៍ប្រើសម្រាប់ធ្វើឲ្យស្ត្រីមានលទ្ធភាពអាចមានគភ៌បាន។ ក្រៅពីនេះវល្លិ៍សាវម៉ាវព្រៃ បានប្រើជាថ្នាំដូចជា សម្រួលសរសៃរប្រសាទសណ្ដំប្រឆាំងការចុកចាប់សាច់ដុំ និងជាថ្នាំបញ្ចុះសម្ពាធឈាម ផ្កាមានសមត្ថភាពទៅលើប្រព័ន្ធប្រសាទកណ្ដាល ដែលចុះខ្សោយផងដែរ។

ជម្រក

មានដុះនៅប្រទេសកម្ពុជា វល្លិ៍សាវម៉ាវព្រៃ ច្រើនដុះនៅក្រោមដើមឈើ និងតាមមាត់ផ្លូវ។

ពិពណ៌នា

ជាវល្លិ៍វារឡើងដើមឈើ មានប្រវែង ២ ទៅ ១០ម៉ែត្រ ស្លឹកមានរាងជាជាក្លែបជ្រៅ។ វាមានផ្កាមិនធម្មតា ពណ៌ស លាយស្វាយ។ ផ្លែទុំអាចបរិភោគ ជាពិសេសក្មេងៗ។ ក្នុងពេលទុរ្ភិក្ស ស្លឹកនិងមែកខ្ចីៗស្ងោររលាយធ្វើបបរ។

ឯកសារយោង

អត្ថបទដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants)បោះពុម្ភឆ្នាំ២០០៦