ផ្កាឡេវអាវ ឬផ្កាទំហ៊

Gomphreana globosa L

ផ្នែកដែលប្រើប្រាស់

រុក្ខជាតិទាំងមូល

ការប្រើប្រាស់ជាឱសថ

រុក្ខជាតិនេះ ត្រូវបានគេយកទៅធ្វើជាឱសថព្យាបាលជំងឺដូចជា ក្អក, រលាកទងសួត, ហឺត, ត្រជាក់ថ្លើម, ភ្លឺភ្នែក, រាកមូលសំបោរ, បឺតបូស, ឈឺឆ្អឹងឆ្អែង, ឈឺចុកពេញខ្លួនពេលឆ្លងទន្លេ (ដាំទឹកងូត)។ 

កម្រិតនិងរបៀបប្រើៈ ផ្កាចំនួន៥ក្រាម រួមជាមួយសំណកសត្វរៃ ៣ក្រាម និងហ្គិចហួយ ២ក្រាម ដាំទឹកឱ្យកូនក្មេងយំផឹក។ 

ជម្រក

ផ្កាឡេវអាវ គឺជារុក្ខជាតិត្រូវបានគេដាំលំអសួនច្បារ។  

ពិពណ៌នា

ផ្កាឡេវអាវ គឺជារុក្ខជាតិស្មៅកំពស់ពី ៣០-៨០សម ដើមឈររាង៤ជ្រុង បែកមែកពណ៌ស្វាយមានរោម។ ស្លឹកដុះទល់ទងរាងពងក្រពើ ស្រួចចុងមានរោមពីក្រោមពណ៌ស។ ផ្កាពណ៌ស្វាយក្រហម ស ក្រហមភាវ ក្នុងផ្កាមានគ្រាប់។ 

ឯកសារយោង

ដកស្រង់ពីៈ សៀវភៅរុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plant) បោះពុម្ភឆ្នាំ២០០៦